លោក លឹម ងួនគ្រុយបានចូលរួមប្រជុំ អាជីវករ ពិឃាតគោក្នុង ស្រុកខ្សាច់កណ្តាល

សំបុត្រអគ្គិសនី បោះពុម្ព PDF

កាលពីថ្ងៃទី១៩ ខែ មករាឆ្នាំ ២០១០ លោក លឹម ងួនគ្រុយ អនុប្រធាន មន្ទីរ កសិកម្ម​ ខេត្ត កណ្តាល​ និង មន្រ្តីការិយាល័យ ផលិតកម្ម និង បសុព្យាបាល បានចូលរួមប្រជុំ អាជីវករ ពិឃាតគោ នៅតាមបណ្តាល ឃុំ ក្នុង ស្រុក ខ្សាច់កណ្តាល។ លោក ប្រធានការិយាល័យកសិកម្ម ស្រុក និង លោកប្រធានផ្នែកបសុ ស្រុក​ បានផ្តល់ របាយការណ៏ថា អាជីវករ​ពិឃាតគោមាន ០៣នាក់ ដែលពួកគាត់មានបំណងចង់ បង្កើត សត្តឃាតដ្ធានគោ តូច០១កន្លែងនៅក្នុង ឃុំវិហាសួគ៌​ នេះប៉ុន្តែផ្ទៃដីសមស្រប​ ឬ មិនស្របតាមបច្ចេកទេស​ សូមក្រុមការងារចុះពិនិត្យជាក់ស្តែងកន្លែងដីពួកគាត់ និមួយៗ។​ លោក អភិបាលស្រុក​ បាន មានមតិថាការបង្កើត សត្តឃាត​គោ នេះវាផ្អែកតាមអនុក្រឹតលេខ ១០៨ របស់ រដ្ធាភិបាល ដែលអត្ថន័យសំខាន់ធានាបាន នូវ​សុខភាពសាធារណះ​ និង កាត់បន្ថយភាពទំនាស់នៅក្នុងមូលដ្ធាន ហើយអាជ្ញា ធរសូម​គាំ​ទ្រការងារនេះ។ អនុប្រធានមន្ទីរ មានសេចក្តីត្រេកអរដោយអាជីវករ ពិឃាតគោ មាន​ការ​យល់ដឹងច្បាប់ និង ចង់បង្កើតកន្លែង សត្តឃាតដ្ធាន គោ នៅស្រុក ខ្សាច់កណ្តាល ដើម្បីឆ្លើយ​តបទៅតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក របស់ រាជរដ្ធាភិបាល ស្តីពីការ គ្រប់គ្រង សត្តឃាតដ្ធាន បានត្រួតពិនិត្យអានាម័យ សត្វសាច់ និង ផលិតផលសត្វ។ ការបង្កើត​សត្តឃាតដ្ធាន នេះក្នុង គោលបំណង ទប់ស្កាតការីរករាល់ដាល ជំងឺ សត្វការពារសុខភាព ​ធានាគុណភាពផលិតផល និង ការពារសុខភាព សាធារណះជូន ប្រជាជននៅ ឃុំ​ វិហាសួត៌​នេះ។ បន្ទាប់ មកក្រុមការងារបានចុះពិនិត្យជាក់ស្តែងទីតាំងដឺ ០៣ កន្លែ នៅភូមិ វិហាសួត៌ ភូមិ ចាស់ និងភូមិ តាកែវ២ នៅក្នុងឃុំ វិហាសួត៌ ស្រុក ខ្សាច់កណ្តាល។

 

ឯកឧត្ដម ជឹម សុខុន អភិបាលរងខេត្ដកណ្ដាល បានចូរួមពីធីដុតកំទេចជ្រូកមានជំងឺត្រចៀកខៀវ នៅក្រុងតាខ្មៅ

សំបុត្រអគ្គិសនី បោះពុម្ព PDF

កាលពីថ្ងៃទី ០៧ ខែ ១០ ឆ្នាំ ២០១០ វេលាម៉ោង ៩.០០ ព្រឺក នៅ ភូមិ ព្រែកសំរោង សង្កាត់ តាខ្មៅ​ ក្រុង តាខ្មៅ ខេត្ដ កណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម  ជឹម សុខុន អភិបាលរង ខេត្ដ កណ្ដាល   គណៈកម្មការ ចំរុះដែលបានអញ្ចើញចូល រូមមាន៖ លោក ព្រះរាជអជ្ញារងអមសាលាដំបូង ខេត្ដ កណ្ដាល លោក អនុប្រធាន​នាយកដ្ឋានផលិតកម្ម និង បសុព្យាបាល លោក អនុប្រធាន ការិយាល័យ បសុព្យាបាល នៃនាយក​ដ្ឋានផលិតកម្ម និង បសុព្យាបាល ប្រធាន មន្ទីរកសិកម្ម ខេត្ដ កណ្ដាល លោក អភិបាលរង ក្រុង តាខ្មៅ លោក អនុប្រធាន ការិយាល័យកសិកម្ម ក្រុង តាខ្មៅ ប្រធាន-អនុប្រធាន ការិយាល័យផលិតកម្ម និង បសុព្យាបាល ខេត្ដ និង មន្ដ្រីជំនាញការិយល័យ ផលិតកម្ម និង បសុព្យាបាល  លោក ជំទប់ទី១ សង្កាត់ តាខ្មៅ បានធ្វើការដុតកំទេចចោល ជ្រូក ចំនួន១៩ក្បាល ដែលកើតជម្ងឺ ជ្រូកត្រចៀកខៀវ ( PRRS ) ក្នុង រណ្ដៅជំរៅ ២ ម៉ែត្រ ដោយបាន ចាក់ថ្នាំ រងាប់មេរោគ TH4 និង ចាក់សាំងដុតក្រោយការដុតកំទេចរួចបាន លប់រណ្ដៅ ហើយបាចកំបោរសពីលើ និង បាញ់ថ្នាំ រំងាប់មេរោគជុំវិញបរិវេណ ។

 

ឯកឧត្ដម នូ មុត ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានចូរួមពីធីដុតកំទេចជ្រូកមានជំងឺត្រចៀកខៀវ ខេត្ដកណ្ដាល

សំបុត្រអគ្គិសនី បោះពុម្ព PDF

កាលពីថ្ងៃទី ០២ ខែ តុលាឆ្នាំ ២០១០ វេលាម៉ោង ១០.៤០ នាទីព្រឺក នៅភូមិ គុហេ ឃុំ រកាកោង២ ស្រុក មុខ​កំពូល ខេត្ដកណ្ដាល ក្រោមអធិបតីភាព ឯក​ឧត្ដម​ នូ​ ​មុត ទីប្រឺក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​ នេសាទ​ ក្រុមការងារដែលបាន អញ្ចើញ ចូលរូមមានៈ លោកព្រះរាជអជ្ញារងអមសាលាដំបូង ខេត្ដកណ្ដាល លោក អនុ​ប្រធាន ​នាយកដ្ឋានផលិតកម្ម និង បសុព្យាបាល លោកប្រធាន-អនុប្រធាន មន្ទីរកសិកម្ម ខេត្ដ កណ្ដាល លោក​អភិបាលរងស្រុកមុខកំពូល លោកប្រធាន​ការិយាល័យ​កសិកម្ម ស្រុកមុខកំពូល ប្រធាន-អនុប្រធាន​ ការិយា​ល័យផលិតកម្ម និងបសុព្យាបាលខេត្ដ និង មន្ដ្រីជំនាញ ការិយល័យផលិតកម្ម និងបសុព្យាបាល កងកំលាំង​សមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានធ្វើការដុតកំទេចចោល ជ្រូក ចំនួន ៤៩ក្បាល ដែល​លទ្ឋផលវិភាគ បញ្ជាក់ថាៈវិជ្ជមានជម្ងឺជ្រូក ត្រចៀកខៀវ ( Positive PRRS ) ក្នុងរណ្ដៅទំហំ ២ម X ៤ម ដោយបានចាក់​ថ្នាំរងាប់មេរោគ TH4 និង ចាក់សាំងដុត ក្រោយការដុតកំទេចរួចបានលប់រណ្ដៅ ហើយបាចកំបោរ សពីលើ និង បាញ់ថ្នាំ រំងាប់មេរោគជុំវិញបរិវេណ ។

 


ទំព័រ​ទី 1 ​ទាំងអស់ 14 ទំព័រ


រក្សា​សិទ្ធិ​​ © ២០១០​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ.រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​.
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម​ (AIDOC).